ព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការី បានជួបប្រជុំគ្នាជាមួយមន្រ្តីមូលដ្ឋានភូមិ-ឃុំ ទាំងអស់ក្នុងស្រុកបាភ្នំ ដើម្បីប្រជុំពិនិត្យលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃកន្លងមក និងត្រៀមបិទបញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ ដែលមានការ ចូលរួមរបស់អ្នកតំណាងរាស្រ្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុម ការងារស្រុក ប្រធាន ក្រុមការងារឃុំ ប្រធានគណបក្សស្រុក អភិបាលស្រុក ប្រធាន គណបក្ស ឃុំ មេឃុំ មន្រ្តីសាខាបក្សភូមិទាំង១០៨ និងមន្ត្រីមូលដ្ឋាន ដទៃទៀត សរុបមានអ្នកចូលរួមចំនួន ៤៣២នាក់។
បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារស្រុកបាភ្នំ បានចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនសកម្មជន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានភូមិឃុំ និងប្រជាពលរដ្ឋ តាមខ្នងផ្ទះ ដើម្បីពន្យល់បន្ថែមពីគោលនយោបាយ របស់ គណបក្ស ប្រជាជនកម្ពុជា ក៏ដូចជាការបង្ហាញពីនិមិត្តសញ្ញា និងណែនាំពីរ បៀប គូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕














No comments:
Post a Comment