ឯកឧត្តម ដួង តារា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាបឋមសិក្សាតេជោសន្តិភាព ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ!!! - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Monday, June 20, 2022

ឯកឧត្តម ដួង តារា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាបឋមសិក្សាតេជោសន្តិភាព ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ!!!

 នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ សាលាបឋមសិក្សាតេជោសន្តិភាព ស្ថិតនៅក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ឯក មួង ឃីម និងមានការចូលរួមពី ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី Ye Linna ប្រធានអង្គការមូលនិធិមនុស្សធម៌កម្ពុជាអន្តរជាតិ និងសមាជិកសមាជិកា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ លោក ពេជ្រ រតនា ប្រធានការិយាល័យអប់រំស្រុកត្រពាំងប្រាសាទ  លោក លឹម ភា និងភរិយាដែលជាសប្បុរសជនពិការដែលបានផ្ដល់ដីសាងសង់សាលារៀន និងដីលំនៅដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងព្រះសង្ឃ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ 


សូមបញ្ជាក់ថា សាលាបឋមសិក្សាតេជោសន្តិភាព មួយខ្នងនេះ មានបន្ទប់សិក្សាចំនួន៦បន្ទប់  ការិយាល័យគ្រូបង្រៀន០១បន្ទប់ បន្ទប់ទឹកអនាម័យ១០ និងអណ្ដូងទឹកស្អាតមួយដែលចំណាយជាថវិការសរុបជាង ១២ ម៉ឺនដុល្លារ


ដោយមានការចូលរួមជ្រោមជ្រែង និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ដួង តារា បានដឹកនាំសប្បុរសជន រួមទាំងអង្គការមូលនិធិសប្បុរសធម៌កម្ពុជាអន្តរជាតិ ពិសេសលោក លឹម ភា ដែលជាសប្បុរសជនពិការដែលបានផ្ដល់ដីសាងសង់សាលារៀននេះ ទើបថ្ងៃនេះយើងមានសាលាបឋមសិក្សាតេជោសន្តិភាព ថ្មីមួយបន្ថែមទៀតសម្រាប់កូនក្មួយបានចូលរៀនដោយមិនបាច់លំបាកធ្វើដំណើរទៅសាលារៀននៅទីឆ្ងាយ


ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងនូវសន្ទរកថាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទិសទី


ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋដែលបានពួតដៃគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត និងថវិកា ដើម្បីឱ្យសាលាបឋមសិក្សាតេជោសន្តិភាពមួយនេះបានចាប់បដិសន្ធិ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងថ្ងៃនេះ


ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលមួយនេះឯកឧត្តមក៏បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោនាយករដ្ឋមន្ត្រី  និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងមានមតិផ្តាំផ្ញើដល់កូនក្មួយជាសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រស្ដាប់បង្គាប់ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ក្លាយជាកូនល្អសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ជាធនធានដែលសង្គមត្រូវការនាពេលអនាគត យើងចូលរួមរក្សាសន្តិភាពទាំងអស់គ្នា មានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ


ជាចុងបញ្ចប់នៃកម្មវិធីតាមរយៈសមាគមសប្បុរសធម៌ឯកឧត្តម ដួង តារា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២ពាន់ដុល្លារអាមេរិក សម្រាប់ប្រើប្រាស់ទូទៅនៅក្នុងសាលាបឋមសិក្សាតេជោសន្តិភាព និងមានជាសម្ភារៈសិក្សាជូនក្មួយៗសិស្សានុសិស្សនាឱកាសនោះផងដែរ៕






 

No comments:

Post a Comment

Pages