ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកំផែងគ្រឹះការពារមាត់ច្រាំង និងសមិទ្ធផលនានា ក្នុងវត្ដជ្រោយ ស្ថិតនៅស្រុកកោះធំ - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Monday, June 27, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកំផែងគ្រឹះការពារមាត់ច្រាំង និងសមិទ្ធផលនានា ក្នុងវត្ដជ្រោយ ស្ថិតនៅស្រុកកោះធំ

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកំផែងគ្រឹះការពារមាត់ច្រាំងអន្លង់អភិរក្សមច្ចជាតិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេន ព្រះគ្រូបញ្ញាបទីបោ ជួន ណារៀម ឡើងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុធាធិបតីកិត្តិបណ្ឌិត នន្ទ ង៉ែត សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមុហ៍សាលាអនុគណ ស្រុកកោះធំ និងជាចៅអធិការវត្តជ្រោយ នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។


នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា បន្ទាប់ពីទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំសាងសង់ស្ពានបាក់ចង្ការ មួយកន្លែង ស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។ បន្ទាប់ពី ឯកឧត្ដម បានចុះពិនិត្យមើលជាក់ស្ដែង នៅទីតាំងស្ពានបាក់ចង្ការរួចមក បានពិនិត្យឃើញថា ស្ពាននេះចាស់សាងសង់អំពីឈើមានសភាពតូចចង្អៀត និងចាស់ទ្រុឌទ្រោម ដែលតម្រូវឱ្យមានការសាងសង់ស្ពានថ្មីឡើងវិញ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់នៅទីនេះផងដែរ។


ឯកឧត្តមអភិបាលខេត្ត បានប្រកាសទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកោះធំសិក្សាលំអិត ដើម្បីលើកយកសំណើនេះដាក់ចូលក្នុងផែនការ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថា សំណើនេះនឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋវិញផងដែរ។


ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។ កត្តាសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំង វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ជាក់ស្ដែងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចជាតិ និងសមិទ្ធផលនានា នៅវត្តជ្រោយ នាថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្សនៅស្ថិតស្ថេររហូតទៅ។


ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ គណៈកម្មការអាចារ្យ ចៅអធិការវត្ត សប្បុរសជន និងពុទ្ធបរិស័ទ ដែលបានរួមសហការយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផលក្នុងការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់លើការអភិវឌ្ឍគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ៕








 

No comments:

Post a Comment

Pages