គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពាក់ស្លាកលេខនគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Friday, June 24, 2022

គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពាក់ស្លាកលេខនគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ

ភ្នំពេញ: កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសក្បាលថ្នល់ផ្នែកខាងជើង តាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសម្នាក់ដែលគេសង្ស័យថាជាមន្ត្រីនគរបាលបានបើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿងពាក់ស្លាកលេខនគរបាល បុករបាំងថ្មពុះចែកទ្រូងផ្លូវលើស្ពានអាកាសក្បាលថ្នល់បណ្ដាលឱ្យដួលអស់ពីរផ្ទាំង ចំណែករថយន្តខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កឱ្យមានអ្នករបួស។

មុនកើតហេតុគេឃើញបុរសម្នាក់ដែលគេសង្ស័យថា ជាមន្ត្រីនគរបាលបានបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល2-0869 ប៉ុន្តែបិទនៅនឹងកញ្ចក់ផ្នែកខាងមុខគឺស្លាកលេខផ្សេងភ្នំពេញ2AT-5913 ដោយធ្វើដំណើរពីជើងទៅត្បូងឆ្ពោះឡើងលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យផ្ទាំងថ្មដួលអស់ពីរផ្ទាំង ចំណែករថយន្តរងការខូចខាតស្ទើរតែទាំងស្រុង រីឯអ្នកបើកបរមិនមានរងរបួសទេ រួចក៏បានបើកទ្វាររថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ ដោយឃើញបន្សល់ទុកនៅក្នុងរថយន្តមានកាតសម្គាល់ជានគរបាលមួយសន្លឹកផងដែរ។  

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕






 

No comments:

Post a Comment

Pages