កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនក្រុមក្មេងទំនើរ៥នាក់ ពាក់ព័ន្ធករណីឈ្លោះប្រកែកគ្នាមានកាន់កាំបិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នាបង្ហោះតាមបណ្តាញសង្គមTikTok - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Thursday, June 30, 2022

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនក្រុមក្មេងទំនើរ៥នាក់ ពាក់ព័ន្ធករណីឈ្លោះប្រកែកគ្នាមានកាន់កាំបិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នាបង្ហោះតាមបណ្តាញសង្គមTikTok

ព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនក្រុមក្មេងទំនើរ៥នាក់ យកមកសាកសួរ ហៅអាណាព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឲ្យត្រលប់ទៅវិញ ពាក់ព័ន្ធករណីឈ្លោះប្រកែកគ្នាមានកាន់កាំបិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នាបង្ហោះតាមបណ្តាញសង្គមTikTok កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី។


សមត្ថកិច្ចបានឲ្យដឹងថាក្រុមទី១ ឃាត់យបានចំនួន០៣នាក់ៈ ១.ឈ្មោះ បេន ខាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២.ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងទីប) និង៣.ឈ្មោះ សៀង ចាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 


ក្រុមទី២ ឃាត់បានចំនួន០២នាក់ៈ ១.ឈ្មោះ នួន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ២.ឈ្មោះ នួន គ្រឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងឈើ) ៕



 

No comments:

Post a Comment

Pages