នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធសព ឧបាសក សំ ស្រ៊ាង ដែលត្រូវជាឪពុកក្មេករបស់លោកស្រី នួន សុភាព នាយិកាទីចាត់ការហរិញ្ញវត្ថុ សាលាខេត្តព្រះសីហនុ នៅគេហដ្ឋាន នៃសព ស្ថិតនៅផ្ទះលេខ D60 ផ្លូវលេខ៣ ក្នុងបុរី ញូវថោនអូឌឹម ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក សំ ស្រ៊ាង បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។




No comments:
Post a Comment