ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត និងម៉ូតូ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា សុខ ហុង - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Friday, July 1, 2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត និងម៉ូតូ ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា សុខ ហុង

នៅព្រឹកថ្ងៃទី០១  ខែកក្កដា  ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញទទួលរថយន្ត  និងម៉ូតូ  ដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា  សុខ  ហុង  ។  


ក្នុងពិធីនេះដែរ  ឯកឧត្តមស្នងការ  សូមថ្លែងអំណរគុណដល់លោកឧកញ៉ា សុខ ហុង ដែលបាននាំយកជារថយន្ត Ford ឆ្នាំ២០២៣ ចំនួន ១គ្រឿង និងម៉ូតូហុងដាសេរីឆ្នាំ២០២៣ ចំនួន ១០គ្រឿង ប្រគល់ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រេីប្រាស់ បម្រេីផលប្រយោជន៍អង្គភាព ជាពិសេសប្រេីប្រាស់សម្រាប់ការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ 


ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ និងក្រុមគ្រួសារមានសុខភាពល្អ  ជាពិសេសកាន់តែជោគជ័យ និងរីកចម្រេីន លេីការប្រកបអាជីវកម្មគ្រប់ប្រភេទ ៕





 

No comments:

Post a Comment

Pages