សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្តេចយាងទៅកាន់ទីក្រុងប៉េកាំង... - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Monday, August 22, 2022

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្តេចយាងទៅកាន់ទីក្រុងប៉េកាំង...

ព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២

នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេច ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ស្តេចយាងទៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីពិនិត្យនិងព្យាបាលព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ....៕


ប្រភព៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា







 

No comments:

Post a Comment

Pages