រថយន្តV1របស់ក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយរបូតកង់ មុខទៅបុករថយន្តតាកូម៉ាបណ្តាលអោយខ្ទេចផ្នែកខាង មុខ(កាប៊ិន) - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Tuesday, October 11, 2022

រថយន្តV1របស់ក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយរបូតកង់ មុខទៅបុករថយន្តតាកូម៉ាបណ្តាលអោយខ្ទេចផ្នែកខាង មុខ(កាប៊ិន)

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចមុខផ្ទះលោកអ៉ឹម ធឿន អាជីវករទិញកសិផលកសិកម្ម លើផ្លូវជាតិលេខ78A ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។


យោងតាមរបាយការណ៍របស់ អធិការនគរបាលស្រុកបរកែវបានអោយដឹងថា  រថយន្តបង្កជារបស់ក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយ(ចំការចេកលំផាត់)ពាក់ស្លាកលេខ 92C.147.28បើកបរដោយឈ្មោះ TRAN NGUYEN CANH TOAN KHOA ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកបើកបរឲ្យក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយ( ចំការចេកលំផាត់) មានទីលំនៅខេត្តយ៉ាឡាយ ប្រទេសវៀតណាមខណៈដែលកំពុងបើកបរស្រាប់តែដាច់កង់មុខ រមៀលកង់ទៅបុករថយន្ត តាកូម៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AN-6756 ដែលចតទុកនៅចិញ្ចើមផ្លូវ បណ្តាលអោយខ្ចេចផ្នែកខាងមុខ(កាប៊ិន)។


របាយការណ៍ដ៏ដែលបានបញ្ជាក់ថា មូលហេតុគឺ រថយន្ត V1 បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត (បែកពីដាង) បណ្ដាលឲ្យដាច់ចុងកង់នៃរថយន្ត។

បច្ចុប្បន្ន វត្ថុតាងរថយន្តវេអង០១គ្រឿង និងរថយន្តតាកូម៉ា០១គ្រឿង រក្សាទុកជាបណ្ដោះអាសន្ននៅកន្លែងកើតហេតុ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕



 

No comments:

Post a Comment

Pages