រតនគិរី៖ កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
ផ្ទះទាំងពីរខ្នងដែលឆេះនោះគឺផ្ទះទី១ មានទំហំ ៥គុណ២០ មម៉ែត្រប្រភេទ ថ្មក្រោម ឈេីលើ ដំបូលប្រក់ស័ង្កសីម្ចាស់ផ្ទះឈ្មោះ ជារ៉ន មុខរបរមន្ត្រីរាជការ ។ ផ្ទះទី២ មានទំហំនិងប្រភេទថ្មដូចផ្ទះទីមួយដែរ និងម្ចាស់ផ្ទះឈ្មោះ ហេង លី មុខរបរ បុគ្គលិកក្រុមហ៊ុន។
នៅក្នុងហេតុការណ៍នោះកម្លាំងការិយាល័យជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត រតនគិរីបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនប្រាំគ្រឿងអន្តរាគមន៍បាញ់ពន្លត់ទេីបភ្លើងរលត់ទាំងស្រុងនៅម៉ោងជាង៦ល្ងាចថ្ងៃដដែល។
ករណីអគ្គិភ័យនេះ មិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ក៏ប៉ុន្តែសម្ភារៈខូចខាតផ្ទះទី១ ឆេះអស់ ៦០ភាគរយនិងផ្ទះទី២ឆេះអស់ទាំងស្រុងមានការចូលរួមពីប្រជាពលរដ្ឋនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជួយយកសម្ភារៈបានមួយចំនួនធំ។ មូលហេតុខាងលើដាក់ការសន្និដ្ឋានដំបូងថាជាករណីឆ្លងចរន្តអគ្គិសនីនឹងកំពុងបន្តការស្រាវជ្រាវ៕




No comments:
Post a Comment