ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំទីលានចាក់សំរាម នៃគម្រោងកែលម្អការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក តាមរយៈប្រព័ន្ធ Video Conference - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Thursday, July 14, 2022

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំទីលានចាក់សំរាម នៃគម្រោងកែលម្អការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក តាមរយៈប្រព័ន្ធ Video Conference

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ព្រមទាំងមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ស្រុកស្អាង បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំទីលានចាក់សំរាម នៃគម្រោងកែលម្អការគ្រប់គ្រង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក តាមរយៈប្រព័ន្ធ Video Conference ជាមួយក្រុមការងារធនាគារពិភពលោក និងឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។


ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវស្វែងរកទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងដែលមានលក្ខណៈសមស្របឱ្យបានឆាប់រហ័ស និងត្រូវសហការជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីចុះធ្វើការសិក្សារៀបចំគម្រោងនៅលើទីតាំងជាក់ស្តែង សំដៅជួយជំរុញឱ្យគម្រោងនេះទទួលបានភាពជោគជ័យ។








 

No comments:

Post a Comment

Pages